ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
=======
នាព្រឹកថ្ងៃ០២ ខែកញ្ញា ឆ្នាំ២០២១
ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដើម្បីត្រៀមអនុវត្តការងារនាពេលខាងមុខ ដោយមានការអញ្ជើញចូលរួមពីអគ្គលេខាធិការរង អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានសេវាច្បាប់និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានព័ត៌មាននិងទំនាក់ទំនងសាធារណៈ នៅសាលប្រជុំពិសេសវិមានព្រឹទ្ធសភា៕